ព្រះត្រៃបិដក ភាគ ៤៦
កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា អកុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ កុសលធម៌ទាំងឡាយ កើតឡើងប្រាកដ ទាំងបុគ្គលនោះ មិនបានគាស់រំលើងកុសលមូលទេ ព្រោះហេតុនោះ កុសល និងអកុសល របស់បុគ្គលនោះ នឹងកើតបា្រកដ បុគ្គលនេះ នឹងមានធម៌សាបសូន្យ តទៅទៀត ដោយប្រការយ៉ាងនេះ ម្នាលអានន្ទ ដូចពូជទាំងឡាយ ដែលមិនដាច់ មិនស្អុយ មិនត្រូវខ្យល់ និងកំដៅថ្ងៃប្រហារ មានបណ្តូលនៅល្អ គេទុកដាក់ដោយស្រួល តែគេសាបព្រោះលើថ្មដ៏ក្រាស់ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពូជទាំងនេះ មិនងាយនឹងដុះលូតលាស់ឡើង ទង្គំទង្គោលបានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្តរបស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា
ID: 636854403715104110
ទៅកាន់ទំព័រ៖