ព្រះត្រៃបិដក ភាគ ៤៦

អកុសលធម៌​ទាំងឡាយ​ ​របស់​បុគ្គល​នេះ​ ​បាត់​សូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​កើតឡើង​ប្រាកដ​វិញ​បាន​ ​ទាំង​បុគ្គល​នោះ​ ​មិនបាន​គាស់រំលើង​អកុសលមូល​ទេ​ ​ព្រោះហេតុនោះ​ ​កុសល​ ​និង​អកុសល​ ​របស់​បុគ្គល​នោះ​ ​នឹង​កើត​ប្រាកដ​វិញ​បាន​ ​បុគ្គល​នេះ​ ​នឹង​មានធម៌​សាបសូន្យ​ ​តទៅទៀត​ ​យ៉ាងនេះ​ ​ក៏​យ៉ាងនោះ​ឯង​ ​ម្នាល​អានន្ទ​ ​បុរស​បុគ្គល​ ​ដែល​តថាគត​កំណត់​ដឹង​ ​ដោយចិត្ត​យ៉ាងនេះ​ផង​ ​ម្នាល​អានន្ទ​ ​បុរិសិន្រ្ទិយ​ញ្ញាណ​ ​ដែល​តថាគត​កំណត់​ដឹង​ ​ដោយចិត្ត​យ៉ាងនេះ​ផង​ ​ម្នាល​អានន្ទ​ ​សេចក្តី​កើតឡើង​នៃ​ធម៌​តទៅ​ ​ដែល​តថាគត​កំណត់​ដឹង​ ​ដោយចិត្ត​យ៉ាងនេះ​ផង​ ​ម្នាល​អានន្ទ​ ​តថាគត​កំណត់​ដឹង​នូវ​ចិត្ត​ ​របស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដោយចិត្ត​យ៉ាងនេះ​ថា​ ​កុសលធម៌​ទាំងឡាយ​ក្តី​ ​អកុសលធម៌​ទាំងឡាយ​ក្តី​ ​មានដល់​បុគ្គល​នេះ​ ​សម័យ​ក្រោយ​ទៀត​ ​តថាគត​កំណត់​ដឹង​នូវ​ចិត្ត​ ​របស់​បុគ្គល​នោះ​ ​ដោយចិត្ត​យ៉ាងនេះ​ថា​ ​ធម៌​សរ​បស់​បុគ្គល​នេះ​ ​សូម្បី​ល្មម​ត្រឹមតែ​ចាក់​ដោយ​ចុងបំផុត​ ​នៃ​រោម​បាន​ ​មិន​មាន​ឡើយ​ ​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636854403912065376
ទៅកាន់ទំព័រ៖