ព្រះត្រៃបិដក ភាគ ៤៦

​បុគ្គល​នេះ​ ​ប្រកបដោយ​អកុសលធម៌​ទាំងឡាយ​ ​ដែល​មា​នព​ណ​ខ្មៅ​សុទ្ធ​ ​ដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​នឹង​ចូល​ទៅកាន់​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ម្នាល​អានន្ទ​ ​ដូច​ពូជ​ទាំងឡាយ​ ​ដែល​ដាច់​ ​ស្អុយ​ ​ត្រូវ​ខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​ប្រហារ​ ​ហើយ​គេ​សាបព្រោះ​លើ​ទី​ ​ដែលគេ​ភ្ជួរ​រាស់​ដោយ​ល្អ​ ​ក្នុង​ស្រែ​ល្អ​ ​ម្នាល​អានន្ទ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ពូជ​ទាំងនេះ​ ​នឹង​មិន​ដុះ​លូតលាស់​ ​ទង្គំ​ទង្គោល​បាន​ឬទេ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​អានន្ទ​ ​តថាគត​កំណត់​ដឹង​នូវ​ចិត្ត​ ​របស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដោយចិត្ត​យ៉ាងនេះ​ថា​ ​កុសលធម៌​ទាំងឡាយ​ក្តី​ ​អកុសលធម៌​ទាំងឡាយ​ក្តី​ ​មានដល់​បុគ្គល​នេះ​ ​សម័យ​ក្រោយ​ទៀត​ ​តថាគត​កំណត់​ដឹង​នូវ​ចិត្ត​ ​របស់​បុគ្គល​នោះ​ ​ដោយចិត្ត​យ៉ាងនេះ​ថា​ ​ធម៌​ស​ ​របស់​បុគ្គល​នេះ​ ​សូម្បី​ល្មម​ត្រឹមតែ​ចាក់​ដោយ​ចុងបំផុត​ ​នៃ​រោម​បាន​ ​មិន​មាន​ឡើយ​ ​បុគ្គល​នេះ​ ​ប្រកបដោយ​អកុសលធម៌​ទាំងឡាយ​ ​ដែល​មាន​ពណ៌ខ្មៅ​សុទ្ធ​ ​ដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​នឹង​ចូល​ទៅកាន់​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​យ៉ាងនោះ​ឯង​ ​ម្នាល​អានន្ទ​ ​បុរស​បុគ្គល​ ​តថាគត​កំណត់​ដឹង​ដោយចិត្ត​ ​យ៉ាងនេះ​ផង​ ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636854404101426207
ទៅកាន់ទំព័រ៖