ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ តថាគតដំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង។
កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គអាចបញ្ញត្តបុគ្គល ៣ ពួក ក្រៅពីបុគ្គល ៣ ពួកនេះ ឲ្យមានចំណែកស្មើគ្នាបានឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគតអាចបញ្ញត្តបាន ហើយទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ អកុសលធម៌ទាំងឡាយ កើតឡើងប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងកុសលមូលទេ ឯកុសលមូលនោះ ដល់នូវការបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌សាបសូន្យតទៅទៀត យ៉ាងនេះ
ID: 636854404355060714
ទៅកាន់ទំព័រ៖