ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​អានន្ទ​ ​ដូច​រងើកភ្លើង​ទាំងឡាយ​ ​កំពុង​ឆេះ​ ​រន្ទាលច្រាលឆ្អៅ​ ​ដែលគេ​ដាក់លើ​ផែន​ថ្ម​ដ៏​កា្រស់​ ​ម្នាល​អានន្ទ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​រងើកភ្លើង​ទាំងនេះ​ ​នឹង​មិនដល់​នូវ​ការ​ចំរើន​រាលដាល​ធំ​ទូលាយ​ឬទេ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ដូច​ព្រះអាទិត្យ​លិច​ ​ក្នុង​សាយណ្ហសម័យ​ ​ម្នាល​អានន្ទ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ពន្លឺ​នឹង​បាត់​សូន្យ​ទៅ​ ​ងងឹត​នឹង​កើត​ប្រាកដ​បាន​ឬទេ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​អានន្ទ​ ​ពុំ​នោះ​សោត​ ​ដូច​សម័យ​ភត្តកាល​ ​ចំពាក់​កណ្តាល​យប់​ ​ម្នាល​អានន្ទ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ពន្លឺ​បាត់​ទៅ​ ​ងងឹត​កើត​ប្រាកដ​បាន​ឬទេ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​អានន្ទ​ ​តថាគត​កំណត់​ដឹង​នូវ​ចិត្ត​របស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដោយចិត្ត​យ៉ាងនេះ​ថា​ ​កុសលធម៌​ទាំងឡាយ​ក្តី​ ​អកុសលធម៌​ទាំងឡាយ​ក្តី​ ​មានដល់​បុគ្គល​នេះ​ ​សម័យ​ក្រោយ​ទៀត​ ​តថាគត​កំណត់​ដឹង​នូវ​ចិត្ត​ ​របស់​បុគ្គល​នោះ​ ​ដោយចិត្ត​យ៉ាងនេះ​ថា​ ​កុសលធម៌​ទាំងឡាយ​ ​របស់​បុគ្គល​នេះ​ ​បាត់​សូន្យ​ទៅ​ ​អកុសលធម៌​ទាំងឡាយ​ ​កើត​ប្រាកដ​ ​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636854404544881571
ទៅកាន់ទំព័រ៖