ព្រះត្រៃបិដក ភាគ ៤៦
អកុសលធម៌ទាំងឡាយ របស់បុគ្គលនេះ សាបសូន្យទៅ កុសលធម៌ទាំងឡាយ កើតប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងអកុសលមូលទេ អកុសលមូលនោះ ដល់នូវការរបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌មិនសាបសូន្យតទៅទៀត យ៉ាងនេះ ក៏យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ តថាគតកំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគត កំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា អកុសលធម៌របស់បុគ្គលនេះ ត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន មិនមានឡើយ
ID: 636854405115574213
ទៅកាន់ទំព័រ៖