ព្រះត្រៃបិដក ភាគ ៤៦

​បុគ្គល​នេះ​ ​ជា​អ្នក​ប្រកបដោយ​ធម៌​ទាំងឡាយ​ ​ដែល​គ្មាន​ទោស​ ​មាន​ពណ៌ស​សុទ្ធ​ ​នឹង​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ ​មា្នល​អានន្ទ​ ​ដូច​រងើកភ្លើង​ទាំងឡាយ​ ​ដែល​រលត់​ ​ត្រជាក់​ ​បុគ្គល​ដាក់លើ​គំនរ​ស្មៅ​ ​ឬ​គំនរ​ឧស​ដ៏​ស្ងួត​ ​ម្នាល​អានន្ទ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​រងើកភ្លើង​ទាំងនេះ​ ​មិនដល់​នូវ​ការ​ចំរើន​រាលដាល​ឡើង​បាន​ឬទេ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​អានន្ទ​ ​តថាគត​កំណត់​ដឹង​នូវ​ចិត្ត​ ​របស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដោយចិត្ត​យ៉ាងនេះ​ថា​ ​កុសលធម៌​ទាំងឡាយ​ក្តី​ ​អកុសលធម៌​ទាំងឡាយ​ក្តី​ ​មានដល់​បុគ្គល​នេះ​។​ ​សម័យ​ក្រោយ​ទៀត​ ​តថាគត​ ​កំណត់​ដឹង​នូវ​ចិត្ត​ ​របស់​បុគ្គល​នោះ​ ​ដោយចិត្ត​យ៉ាងនេះ​ថា​ ​អកុសលធម៌​របស់​បុគ្គល​នេះ​ ​ត្រឹមតែ​ចាក់​ដោយ​ចុងបំផុត​ ​នៃ​រោម​ ​មិន​មាន​ឡើយ​ ​បុគ្គល​នេះ​ ​ប្រកបដោយ​ធម៌​ទាំងឡាយ​ ​ដែល​មិន​មានទោស​ ​មាន​ពណ៌ស​សុទ្ធ​ ​នឹង​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ ​ដូច្នោះឯង​ ​ម្នាល​អានន្ទ​ ​បុរស​បុគ្គល​ ​តថាគត​កំណត់​ដឹង​ដោយចិត្ត​យ៉ាងនេះ​ផង​ ​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636854405281223687
ទៅកាន់ទំព័រ៖