ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអានន្ទ បុរិសិន្ទ្រិយញ្ញាណ តថាគត កំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគត កំណត់ដឹង ដោយចិត្តយ៉ាងនេះផង។ ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ខាងដើមណា បណ្តាបុគ្គលទាំង ៣ នោះ បុគ្គលមួយ មានធម៌មិនបានសាបសូន្យ បុគ្គលមួយ មានធម៌សាបសូន្យ បុគ្គលមួយ កើតក្នុងអបាយ ទៅនរក ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ខាងចុងណា បណ្តាបុគ្គល ទាំង ៣ នេះ បុគ្គលមួយ មានសភាពមិនសាបសូន្យ បុគ្គលមួយ មានសភាពសាបសូន្យ បុគ្គលមួយ មានសភាពបរិនិព្វាន។
[៦៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវនិព្វេធិកបរិយាយ (ហេតុដែលទំលាយ នូវលោភក្ខន្ធ ជាដើម ដែលបុគ្គលមិនបានទំលាយ) និងធម្មបរិយាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ ធ្វើទុកក្នុងចិត្ត នូវបរិយាយនោះ ឲ្យស្រួលបួលចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ និព្វេធិកបរិយាយ និងធម្មបរិយាយនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គលគប្បីដឹង
ID: 636854405605472233
ទៅកាន់ទំព័រ៖