ព្រះត្រៃបិដក ភាគ ៤៦

​ហេតុ​នាំឲ្យកើត​កាម​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​សេចក្តី​ប្លែក​គ្នា​ ​នៃ​កាម​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​វិបាក​នៃ​កម្ម​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​សេចក្តី​រលត់​កាម​ ​បុគ្គល​គប្បី​ដឹង​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​កាម​ ​បុគ្គល​គប្បី​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​ហេតុ​នាំឲ្យកើត​វេទនា​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​សេចក្តី​ប្លែក​គ្នា​ ​នៃ​វេទនា​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​វិបាក​នៃ​វេទនា​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​សេចក្តី​រលត់​វេទនា​ ​បុគ្គល​គប្បី​ដឹង​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​វេទនា​ ​បុគ្គល​គប្បី​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​ហេតុ​នាំឲ្យកើត​សញ្ញា​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​សេចក្តី​ប្លែក​គ្នា​ ​នៃ​សញ្ញា​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​វិបាក​របស់​សញ្ញា​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​សេចក្តី​រលត់​សញ្ញា​ ​បុគ្គល​គប្បី​ដឹង​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​សញ្ញា​ ​បុគ្គល​គប្បី​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​ហេតុ​នាំឲ្យកើត​អាសវៈ​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​សេចក្តី​ប្លែក​គ្នា​ ​នៃ​អាសវៈ​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​វិបាក​របស់​អាសវៈ​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​ ​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636854405779802204
ទៅកាន់ទំព័រ៖