ព្រះត្រៃបិដក ភាគ ៤៦
សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ កម្ម បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតកម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់កម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតទុក្ខ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង។
ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតកាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃកាមទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់កាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់កាម បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កាម បុគ្គលគប្បីដឹង ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ គឺ រូបទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ដោយចក្ខុ ជារូបគួរប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម
ID: 636854405993564431
ទៅកាន់ទំព័រ៖