ព្រះត្រៃបិដក ភាគ ៤៦
កាមក្នុងសំឡេងទាំងឡាយ ដោយឡែក កាមក្នុងក្លិនទាំងឡាយ ដោយឡែក កាមក្នុងរសទាំងឡាយ ដោយឡែក កាមក្នុងផោដ្ឋព្វៈទាំងឡាយ ដោយឡែក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នានៃកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់កាមទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលប្រាថ្នានូវអារម្មណ៍ណា ញុំាងអត្តភាពដែលកើតអំពីអារម្មណ៍នោះៗ ជាចំណែកបុណ្យក្តី ចំណែកបាបក្តី ឲ្យកើតឡើង ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់កាម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់កាម ព្រោះរលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ដំណើរទៅកាន់សេចក្តីរលត់កាម គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវកាមទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតកាមទាំងឡាយយ៉ាងនេះ ដឹងច្បាស់ នូវសេចក្តីប្លែកគ្នា នៃកាមទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវវិបាករបស់កាមទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់កាម យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរ ទៅកាន់សេចក្តីរលត់កាម យ៉ាងនេះហើយ
ID: 636854406492492968
ទៅកាន់ទំព័រ៖