ព្រះត្រៃបិដក ភាគ ៤៦

​អរិយ​សាវក​នោះ​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ព្រហ្មចរិយ​ធម៌​ ​ដែល​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ​ ​(​នូវ​គំនរ​លោភៈ​ជាដើម​)​ ​នេះ​ថា​ជា​សេចក្តី​រលត់​កាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាម​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​។​បេ​។​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​កាម​ ​បុគ្គល​គប្បី​ដឹង​ ​ពាក្យ​ណា​ ​ដែល​តថាគត​សំដែង​ហើយ​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​សំដែង​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​។​បេ​។​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​វេទនា​ ​បុគ្គល​គប្បី​ដឹង​ ​ក៏​ពាក្យ​ដែល​តថាគត​សំដែង​ហើយ​ ​ដូច្នេះ​នុ៎ះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​សំដែង​ហើយ​ ​ព្រោះ​អាស្រ័យ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​នេះ​ ​មាន​ ​៣​ ​យ៉ាងគឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នាំឲ្យកើត​វេទនា​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផស្សៈ​ ​ជាហេតុ​នាំឲ្យកើត​វេទនា​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​ប្លែក​គ្នា​ ​នៃ​វេទនា​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុខវេទនា​ ​ប្រកបដោយ​អាមិសៈ​ ​ក៏​មាន​ ​សុខវេទនា​មិន​ ​ប្រកបដោយ​អាមិសៈ​ក៏​មាន​ ​ទុក្ខវេទនា​ ​ប្រកបដោយ​អាមិសៈ​ក៏​មាន​ ​ទុក្ខវេទនា​ ​មិន​ប្រកបដោយ​អាមិសៈ​ក៏​មាន​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ប្រកបដោយ​អាមិសៈ​ ​ក៏​មាន​ ​អ​ទុ​ក្ខម​សុខវេទនា​ ​មិន​ប្រកបដោយ​អាមិសៈ​ក៏​មាន​។​ ​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636854406661032608
ទៅកាន់ទំព័រ៖