ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សេចក្តី​ប្លែក​គ្នា​ ​នៃ​វេទនា​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វិបាក​របស់​វេទនា​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុគ្គល​ទទួល​ត្រង​រង​ ​នូវ​វេទនា​ណា​ ​តែង​ញុំាង​អត្តភាព​ ​ដែល​កើតអំពី​វេទ​នា​នោះ​ៗ​ ​ជា​ចំណែក​បុណ្យ​ក្តី​ ​ចំណែក​បាប​ក្តី​ ​ឲ្យ​កើតឡើង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វិបាក​របស់​វេទនា​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​រលត់​វេទនា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​រលត់​វេទនា​ ​ព្រោះ​រលត់​ផស្សៈ​។​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​ ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​វេទនា​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​បេ​។​ ​សម្មាសមាធិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយ​សាវក​ ​ដឹង​ច្បាស់​នូវ​វេទនា​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​ហេតុ​នាំឲ្យកើត​វេទនា​ទាំងឡាយ​ ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ប្លែក​គ្នា​ ​នៃ​វេទនា​ទាំងឡាយ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​វិបាក​ ​របស់​វេទនា​ទាំងឡាយ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រលត់​វេទនា​ ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​វេទនា​ ​យ៉ាងនេះ​ហើយ​ ​អរិយ​សាវក​នោះ​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ព្រហ្មចរិយ​ធម៌​ ​ដែល​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ​នេះ​ ​ថា​ជា​សេចក្តី​រលត់​វេទនា​។​ ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636854406846473214
ទៅកាន់ទំព័រ៖