ព្រះត្រៃបិដក ភាគ ៤៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​។​បេ​។​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​វេទនា​ ​បុគ្គល​គប្បី​ដឹង​ ​ពាក្យ​ណា​ ​ដែល​តថាគត​សំដែង​ហើយ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​សំដែង​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​
 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​។​បេ​។​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​សញ្ញា​ ​បុគ្គល​គប្បី​ដឹង​ ​ក៏​ពាក្យ​ដែល​តថាគត​សំដែង​ហើយ​ ​ដូច្នេះ​នុ៎ះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​សំដែង​ហើយ​ ​ព្រោះ​អាស្រ័យ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​នេះ​ ​មាន​ ​៦​ ​យ៉ាង​ ​គឺ​រូបសញ្ញា​ ​១​ ​សទ្ទសញ្ញា​ ​១​ ​គន្ធ​សញ្ញា​ ​១​ ​រស​សញ្ញា​ ​១​ ​ផោដ្ឋព្វ​សញ្ញា​ ​១​ ​ធម្ម​សញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នាំឲ្យកើត​សញ្ញា​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផស្សៈ​ ​ជាហេតុ​នាំឲ្យកើត​សញ្ញា​ទាំង​​ឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​ប្លែក​គ្នា​ ​នៃ​សញ្ញា​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ក្នុង​រូប​ទាំងឡាយ​ ​ដោយឡែក​ ​សញ្ញា​ក្នុង​សំឡេង​ទាំងឡាយ​ ​ដោយឡែក​ ​សញ្ញា​ក្នុង​ក្លិន​ទាំងឡាយ​ ​ដោយឡែក​ ​សញ្ញា​ក្នុង​រស​ទាំងឡាយ​ ​ដោយឡែក​ ​សញ្ញា​ក្នុង​ផោដ្ឋព្វៈ​ទាំងឡាយ​ ​ដោយឡែក​ ​សញ្ញា​ក្នុង​ធម៌​ទាំងឡាយ​ ​ដោយឡែក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សេចក្តី​ប្លែក​គ្នា​ ​នៃ​សញ្ញា​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636854407259166819
ទៅកាន់ទំព័រ៖