ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វិបាក​នៃ​សញ្ញា​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ហៅ​សញ្ញា​ទាំងឡាយ​ថា​ ​មាន​វោហារ​ជា​វិបាក​ ​បុគ្គល​ចាំ​បាន​យ៉ាង​ណាៗ​ ​និយាយ​យ៉ា​ងនោះៗ​ ​ថា​ ​ខ្ញុំ​ជា​អ្នកមាន​សេចក្តី​សំគាល់​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វិបាក​របស់​សញ្ញា​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​រលត់​សញ្ញា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​រលត់​សញ្ញា​ ​ព្រោះ​រលត់​ផស្សៈ​។​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​ ​ជា​បដិបទា​ ​ដំណើរ​ទៅកាន់​សេចក្តី​រលត់​សញ្ញា​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​បេ​។​ ​សម្មាសមាធិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយ​សាវក​ ​ដឹង​ច្បាស់​នូវ​សញ្ញា​ទាំងឡាយ​ ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​ហេតុ​នាំឲ្យកើត​សញ្ញា​ទាំងឡាយ​ ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ប្លែក​គ្នា​ ​នៃ​សញ្ញា​ទាំងឡាយ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​វិបាក​របស់​សញ្ញា​ទាំងឡាយ​ ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រលត់​សញ្ញា​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​សញ្ញា​ ​យ៉ាងនេះ​ហើយ​ ​អរិយ​សាវក​នោះ​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ព្រហ្មចរិយ​ធម៌​ ​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ​នេះ​ ​ថា​ជា​សេចក្តី​រលត់​សញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​។​បេ​។​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​សញ្ញា​ ​បុគ្គល​គប្បី​ដឹង​ ​ពាក្យ​ណា​ ​ដែល​តថាគត​សំដែង​ហើយ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​សំដែង​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636854407513791383
ទៅកាន់ទំព័រ៖