ព្រះត្រៃបិដក ភាគ ៤៦

 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​។​បេ​។​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​អាសវៈ​ ​បុគ្គល​គប្បី​ដឹង​ ​ក៏​ពាក្យ​ដែល​តថាគត​សំដែង​ហើយ​ ​ដូច្នេះ​នុ៎ះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​សំដែង​ ​ព្រោះ​អាស្រ័យ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​នេះ​ ​មាន​ ​៣​ ​យ៉ាង​ ​គឺ​ ​កាមាសវៈ​ ​១​ ​ភវាសវៈ​ ​១​ ​អវិជ្ជា​សវៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នាំឲ្យកើត​អាសវៈ​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​វិ​ជា្ជ​ ​ជាហេតុ​នាំឲ្យកើត​អាសវៈ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​ប្លែក​គ្នា​ ​នៃ​អាសវៈ​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​នាំ​សត្វ​ឲ្យ​ទៅ​នរក​ក៏​មាន​ ​អាសវៈ​ទាំងឡាយ​ ​នាំ​សត្វ​ឲ្យ​ទៅកាន់​កំណើត​តិរច្ឆាន​ក៏​មាន​ ​អាសវៈ​ទាំងឡាយ​ ​នាំ​សត្វ​ឲ្យ​ទៅកាន់​បិ​ត្តិ​វិស័យ​ក៏​មាន​ ​អាសវៈ​ទាំងឡាយ​ ​នាំ​សត្វ​ឲ្យ​ទៅ​មនុស្សលោក​ក៏​មាន​ ​អាសវៈ​ទាំងឡាយ​ ​នាំ​សត្វ​ឲ្យ​ទៅ​ទេវលោក​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សេចក្តី​ប្លែក​គ្នា​ ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបាក​របស់​អាសវៈ​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លុះ​ក្នុង​អវិជ្ជា​ណា​ ​ញុំាង​អត្តភាព​ ​ដែល​កើតអំពី​អ​វិ​ជ្ជា​នោះ​ៗ​ ​ជា​ចំណែក​បុណ្យ​ក្តី​ ​ចំណែក​បាប​ក្តី​ ​ឲ្យ​កើតឡើង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វិបាក​របស់​អាសវៈ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636854407729463718
ទៅកាន់ទំព័រ៖