ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​រលត់​អាសវៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​រលត់​អាសវៈ​ ​ព្រោះ​រលត់​អវិជ្ជា​។​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​ ​ជា​បដិបទា​ ​ដំណើរ​ទៅកាន់​សេចក្តី​រលត់​អាសវៈ​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​បេ​។​ ​សម្មាសមាធិ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយ​សាវក​ ​ដឹង​ច្បាស់​នូវ​អាសវៈ​ទាំងឡាយ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​ហេតុ​នាំឲ្យកើត​អាសវៈ​ទាំងឡាយ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ប្លែក​គ្នា​ ​នៃ​អាសវៈ​ទាំងឡាយ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​វិបាក​ ​របស់​អាសវៈ​ទាំងឡាយ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រលត់​អាសវៈ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​អាសវៈ​ ​យ៉ាងនេះ​ហើយ​ ​អរិយ​សាវក​នោះ​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ព្រហ្មចរិយ​ធម៌​ ​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ​នេះ​ ​ថា​ជា​សេចក្តី​រលត់​អាសវៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​បុគ្គល​គប្បី​ដឹង​។​បេ​។​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​អាសវៈ​ ​បុគ្គល​គប្បី​ដឹង​ ​ពាក្យ​ណា​ ​ដែល​តថាគត​សំដែង​ហើយ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​សំដែង​ហើយ​ ​ព្រោះ​ស្រ័យ​ហេតុនេះ​ឯង​។​ ​
 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ ​បុគ្គល​គប្បី​ដឹង​។​បេ​។​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​កម្ម​ ​បុគ្គល​គប្បី​ដឹង​ ​ក៏​ពាក្យ​ដែល​តថាគត​សំដែង​ហើយ​ដូច្នេះ​នុ៎ះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​សំដែង​ហើយ​ ​ព្រោះ​អាស្រ័យ​អ្វី​។​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636854407962457045
ទៅកាន់ទំព័រ៖