ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវទុក្ខថា មានសេចក្តីវងេ្វងងេងងោងជាវិបាក ឬការស្វែងរកជាវិបាក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់ទុក្ខ ព្រោះរលត់តណ្ហា។ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាបដិបទា មានដំណើរទៅកាន់សេចក្តីរលត់ទុក្ខ គឺ សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវទុក្ខយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតទុក្ខយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នានៃទុក្ខយ៉ាងនេះ ដឹងច្បាស់នូវវិបាករបស់ទុក្ខ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់ទុក្ខយ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតទុក្ខ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នានៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។
ID: 636854408818956034
ទៅកាន់ទំព័រ៖