ព្រះត្រៃបិដក ភាគ ៤៦
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា និព្វេធិកបរិយាយ ឈ្មោះថា ធម្មបរិយាយ។
 [៦៤] ម្នាលភិក្ខុទាំងឡាយ តថាគតពលៈ របស់ព្រះតថាគតនេះ មាន ៦ ដែលព្រះតថាគត បានប្រកបដោយពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ។ តថាគតពលៈ ៦ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ក្នុងលោកនេះ ដឹងច្បាស់ជាក់លាក់ នូវហេតុ តាមហេតុផង ដឹងច្បាស់ជាក់លាក់ នូវអំពើមិនមែនជាហេតុតាមអំពើមិនមែនជាហេតុផង ម្នាលភិក្ខុទាំងឡាយ ត្រង់ព្រះតថាគតដឹងច្បាស់ជាក់លាក់នូវហេតុ តាមហេតុផង ដឹងច្បាស់ជាក់លាក់ នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ម្នាលភិក្ខុ ទាំងឡាយ នេះ តថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគតបានអាស្រ័យពលៈ ហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ 
 ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ដឹងច្បាស់ជាក់លាក់ នូវវិបាករបស់កុសលកម្ម និងអកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ 
            
            
         
        
            
                ID: 636854409062479963 
                
            
            
                ទៅកាន់ទំព័រ៖