ព្រះត្រៃបិដក ភាគ ៤៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​ជាក់លាក់​ ​នូវ​វិបាក​របស់​កុសលកម្ម​ ​និង​អកុសលកម្ម​ ​ដែល​សត្វ​បាន​ធ្វើ​ហើយ​ ​ទាំង​អតីត​ ​ទាំង​អនាគត​ ​និង​បច្ចុប្បន្ន​ ​តាម​បច្ច័យ​ ​តាម​ហេតុ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាត​ថា​គត​ពលៈ​ ​របស់​ព្រះ​តថាគត​ ​ដែល​ព្រះ​តថាគត​ ​បាន​អាស្រ័យ​ពលៈ​ហើយ​ ​ប្តេជ្ញា​នូវ​ហេតុ​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​ពួក​បរិសទ្យ​ ​ញុំាង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​ជាក់លាក់​ ​នូវ​សេចក្តី​សៅហ្មង​ ​សេចក្តី​ផូរផង់​ ​និង​ការ​ចេញ​ចាក​ឈាន​ ​វិមោក្ខ​ ​សមាធិ​ ​និង​សមាបត្តិ​(​១​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាត​ថា​គត​ពលៈ​ ​របស់​ព្រះ​តថាគត​ ​ដែល​ព្រះ​តថាគត​ ​បាន​អាស្រ័យ​ពលៈ​ហើយ​ ​ប្តេជ្ញា​នូវ​ហេតុ​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​ពួក​បរិសទ្យ​ ​ញុំាង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​
 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​រលឹក​ឃើញ​ ​នូវ​បុព្វេ​និ​វា​សៈ​ជាច្រើន​ប្រការ​ ​គឺ​ ​រលឹក​ឃើញ​ ​១ជាតិ​ ​២​ ​ជាតិ​។​បេ​។​ ​រលឹក​ឃើញ​ ​នូវ​បុពេ្វ​និ​វា​សៈ​ ​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការៈ​ ​ព្រម​ទាំង​ឧទេ្ទស​ដូច្នេះ​ ​
​(​១​)​ ​បាន​ដល់​ឈាន​ទាំង៤​ ​វិមោក្ខ​ទាំង៨​ ​សមាធិ​ទាំង៣​ ​និង​អនុ​បុព្វ​សមាបត្តិ​ទាំង៩​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636854409507375409
ទៅកាន់ទំព័រ៖