ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត រលឹកឃើញ នូវបុពេ្វនិវាសៈ ជាច្រើនប្រការ គឺរលឹកបាន ១ជាតិ ២ជាតិ។បេ។ រលឹកឃើញនូវបុព្វេនិវាសៈ ជាច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។
ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។
ID: 636854409729958140
ទៅកាន់ទំព័រ៖