ព្រះត្រៃបិដក ភាគ ៤៦

 ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​ច​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​។​បេ​។​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាត​ថា​គត​ពលៈ​ ​របស់​ព្រះ​តថាគត​ ​ដែល​ព្រះ​តថាគត​ ​បាន​អាស្រ័យ​ពលៈ​ហើយ​ ​ប្តេជ្ញា​នូវ​ហេតុ​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​ពួក​បរិសទ្យ​ ​ញុំាង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពលៈ​ ​របស់​ព្រះ​តថាគត​ ​ទាំង​ ​៦​ ​ប្រការ​នេះ​ ​ដែល​ព្រះ​តថាគត​ ​បាន​ប្រកបដោយ​ពលៈ​ហើយ​ ​ប្តេជ្ញា​នូវ​ហេតុ​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​ពួក​បរិសទ្យ​ ​ញុំាង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ជន​ទាំងឡាយ​ដទៃ​ ​ចូល​មករ​ក​ព្រះ​តថាគត​ ​ហើយ​សួរ​ប្រស្នា​ ​ត្រង់​ការ​ដឹង​ជាក់លាក់​នូវ​ហេតុ​ ​តាម​ហេតុ​ផង​ ​នូវ​អំពើ​មិនមែន​ជាហេតុ​ ​តាម​អំពើ​មិនមែន​ជាហេតុ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ញាណ​ដែល​ព្រះ​តថាគត​ ​ដឹង​ជាក់លាក់​នូវ​ហេតុ​ ​តាម​ហេតុ​ផង​ ​នូវ​អំពើ​មិនមែន​ជាហេតុ​ ​តាម​អំពើ​មិនមែន​ជាហេតុ​ផង​ ​យ៉ាង​ណាៗ​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636854409947240568
ទៅកាន់ទំព័រ៖