ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ញាណ​ដែល​ព្រះ​តថាគត​ ​ដឹង​ជាក់លាក់​នូវ​សេចក្តី​សៅហ្មង​ ​សេចក្តី​ផូរផង់​ ​និង​ការ​ចេញ​ចាក​ឈាន​ ​វិមោក្ខ​ ​សមាធិ​ ​និង​សមាបត្តិ​ ​យ៉ាង​ណាៗ​ ​ព្រះ​តថាគត​ ​ក៏​ឆ្លើយ​ដោះប្រស្នា​ ​ដែល​ពួក​ជន​ទាំងនោះ​សួរ​ហើយ​ ​ដោយ​ការ​ដឹង​ជាក់លាក់​ ​នូវ​សេចក្តី​សៅហ្មង​ ​សេចក្តី​ផូរផង់​ ​និង​ការ​ចេញ​ចាក​ឈាន​ ​វិមោក្ខ​ ​សមាធិ​ ​និង​សមាបត្តិ​ ​យ៉ា​ងនោះៗ​ ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ជន​ទាំងឡាយ​ដទៃ​ ​ចូល​មករ​ក​ព្រះ​តថាគត​ ​ហើយ​សួរ​ប្រស្នា​ ​ត្រង់​ការ​ដឹង​ជាក់លាក់​ ​នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ញាណ​ដែល​ព្រះ​តថាគត​ដឹង​ជាក់លាក់​ ​នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិ​ ​យ៉ាង​ណាៗ​ ​តថាគត​ ​ក៏​ឆ្លើយ​ដោះប្រស្នា​ ​ដែល​ពួក​ជន​ទាំងនោះ​ ​សួរ​ហើយ​ ​តាម​ការ​ដឹង​ជាក់លាក់​ ​នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិ​ ​យ៉ា​ងនោះៗ​ ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ជន​ទាំងឡាយ​ដទៃ​ ​ចូល​មករ​ក​ព្រះ​តថាគត​ ​ហើយ​សួរ​ប្រស្នា​ ​ត្រង់​ការ​ដឹង​ជាក់លាក់​ ​នូវ​ចុតិ​ ​និង​បដិសន្ធិ​ ​របស់​សត្វ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ញាណ​ដែល​ព្រះ​តថាគត​ដឹង​ជាក់លាក់​ ​នូវ​ចុតិ​ ​និង​បដិសន្ធិ​ ​របស់​សត្វ​ទាំងឡាយ​ ​យ៉ាង​ណាៗ​ ​ព្រះ​តថាគត​ ​ក៏​ឆ្លើយ​ដោះប្រស្នា​ ​ដែល​ពួក​ជន​ទាំងនោះ​សួរ​ហើយ​ ​ដោយ​ការ​ដឹង​ជាក់លាក់​ ​នូវ​ចុតិ​ ​និង​បដិសន្ធិ​ ​របស់​សត្វ​ទាំងឡាយ​ ​យ៉ា​ងនោះៗ​ ​បាន​។​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636854410331032520
ទៅកាន់ទំព័រ៖