ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ តាមការដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ យ៉ាងនោះៗបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពោល នូវការដឹងជាក់លាក់នូវហេតុ តាមហេតុផង នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផងនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមានចិត្តមិនតាំងមាំទេ។ តថាគតពោល នូវការដឹងជាក់លាក់ នូវវិបាករបស់កុសលកម្ម និងអកុសលកម្ម ដែលសត្វធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុនោះ ថាជារបស់បុគ្គលដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គលដែលមានចិត្តមិនតាំងមាំទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការដឹងជាក់លាក់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ
ID: 636854410728595259
ទៅកាន់ទំព័រ៖