ព្រះត្រៃបិដក ភាគ ៤៦
មិនមែនរបស់បុគ្គល ដែលមានចិត្តមិនតាំងមាំទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមានចិត្តមិនតាំងមាំទេ។ តថាគត ពោលនូវការដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមានចិត្តមិនតាំងមាំទេ។ តថាគតពោល នូវការដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមាន ចិត្តមិនតាំងមាំទេ។ ម្នាលភិក្ខុទាំងឡាយ សមាធិ ជាផ្លូវត្រូវ អសមាធិ ជាផ្លូវខុស ដូចបានសំដែងមកហើយ។
ចប់ មហាវគ្គ ទី១។
ឧទ្ទាននៃមហាវគ្គនោះគឺ
និយាយអំពីរឿងព្រះថេរៈ ឈ្មោះសោណៈ ១ ព្រះថេរៈឈ្មោះផគ្គុណៈ អភិជាតិ ៦ យ៉ាង ១ អាសវៈទាំងឡាយ ១ រឿងទារុកម្មិកៈជ្រះថ្លានឹងភិក្ខុប្រាំរូប ១ ចិត្តហត្ថិសារីបុត្ត ១ មេត្តយ្យបញ្ហា ក្នុងបរាយនវគ្គ ១ ព្រះអានន្ទ ចុះទៅជម្រះខ្លួន ក្នុងទឹកស្ទឹងអចិរវតី ១ និព្វេធិកបរិយាយ ១ ពលៈ ៦ យ៉ាង ១។
ID: 636854411074085020
ទៅកាន់ទំព័រ៖