ព្រះត្រៃបិដក ភាគ ៤៦

​មិន​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​ធម៌​ ​៦​ ​យ៉ាង​ ​ទើប​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​បាន​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ច្រអូស​ចិត្ត​ ​១​ ​សេចក្តី​ច្រអូស​កាយ​ ​១​ ​សេចក្តី​រាយមាយ​ចិត្ត​ ​១​ ​សេចក្តី​រសាប់រសល់​ចិត្ត​ ​១​ ​សេចក្តី​មិន​ជឿ​ ​១​ ​សេចក្តី​ធ្វេសប្រហែស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​នូវ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​បាន​។​
 [​៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ឯង​ ​មាន​មិត្ត​អាក្រក់​ ​មាន​សំឡាញ់​អាក្រក់​ ​បែរ​ទៅរាប់​រកតែ​បុគ្គល​អាក្រក់​ ​សេពគប់​ ​ចូល​ទៅ​អង្គុយ​ជិត​ពួក​មិត្ត​អាក្រក់​ ​យក​តម្រាប់​តម្រា​តាម​ពួក​មិត្ត​អាក្រក់​ទាំងនោះ​ ​នឹង​បំពេញ​អភិសមាចារិក​ធម៌​ ​ឲ្យ​បរិបូណ៌​បាន​ ​ហេតុនេះ​មិនដែល​មាន​ឡើយ​។​ ​បើ​មិនបាន​បំពេញ​អភិសមាចារិក​ធម៌​ ​ឲ្យ​បរិបូណ៌​ហើយ​ ​នឹង​បំពេញ​សេក្ខ​ធម៌​ឲ្យ​បរិបូណ៌​បាន​ ​ហេតុនេះ​មិនដែល​មាន​ទេ​។​ ​បើ​មិនបាន​បំពេញ​សេក្ខ​ធម៌​ ​ឲ្យ​បរិបូណ៌​ហើយ​ ​នឹង​បំពេញ​សីល​ទាំងឡាយ​ ​ឲ្យ​បរិបូណ៌​បាន​ ​ហេតុនេះ​មិនដែល​មាន​ទេ​។​ ​បើ​មិនបាន​បំពេញ​សីល​ទាំងឡាយ​ ​ឲ្យ​បរិបូណ៌​បានទេ​ ​នឹង​លះបង់​កាមរាគ​ ​ឬ​រូប​រាគ​ ​ឬក៏​អរូប​រាគ​បាន​ ​ហេតុនេះ​ក៏​មិនដែល​មាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636854411628426726
ទៅកាន់ទំព័រ៖