ព្រះត្រៃបិដក ភាគ ៤៦

​បែរ​ទៅរាប់​រកតែ​មិត្ត​ល្អ​ ​សេពគប់​ ​ចូល​ទៅ​អង្គុយ​ជិត​ចំពោះ​ពួក​មិត្ត​ល្អ​ ​ហើយក៏​យក​តម្រាប់​តម្រា​តាម​ពួក​មិត្ត​ល្អ​ទាំងនោះ​ ​នឹង​បំពេញ​អភិសមាចារិក​ធម៌​ ​ឲ្យ​បរិបូណ៌​បាន​ ​ហេតុនេះ​ទើប​មាន​មែន​។​ ​បើ​បាន​បំពេញ​អភិសមាចារិក​ធម៌​ ​ឲ្យ​បរិបូណ៌​ហើយ​ ​នឹង​បំពេញ​សេក្ខ​ធម៌​ ​ឲ្យ​បរិបូណ៌​បាន​ទៀត​ ​ហេតុនេះ​ទើប​មាន​មែន​។​ ​បើ​បាន​បំពេញ​សេក្ខ​ធម៌​ហើយ​ ​នឹង​បំពេញ​សីល​ទាំងឡាយ​ ​បាន​ទៀត​ ​ហេតុនេះ​ទើប​មាន​មែន​។​ ​បើ​បាន​បំពេញ​សីល​ទាំងឡាយ​ហើយ​ ​នឹង​លះបង់​កាមរាគ​ ​ឬ​រូប​រាគ​ ​ឬក៏​អរូប​រាគ​ចេញ​បាន​ ​ហេតុនេះ​ទើប​មាន​មែន​។​ ​
 [​៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​រីករាយ​ ​ក្នុង​ការ​ច្របូកច្របល់​ដោយ​ពួក​ ​ត្រេកអរ​ ​ក្នុង​ការ​ច្របូកច្របល់​ដោយ​ពួក​ ​ប្រកប​សេចក្តី​ត្រេកអរ​ ​ក្នុង​ការ​ច្របូកច្របល់​ដោយ​ពួក​ ​រីករាយ​ក្នុង​ពួក​ ​ត្រេកអរ​ក្នុង​ពួក​ ​ប្រកប​សេចក្តី​ត្រេកអរ​ក្នុង​ពួក​ហើយ​ ​ត្រេកអរ​ក្នុង​វិវេក​តែម្នាក់ឯង​បាន​ ​ហេតុនេះ​មិនដែល​មាន​ឡើយ​។​ ​កាលបើ​មិន​ត្រេកអរ​ក្នុង​វិវេក​តែម្នាក់ឯង​ ​ទើប​អាច​នឹង​ទទួលយក​និមិត្ត​នៃ​ចិត្តបាន​ ​ហេតុនេះ​មិនដែល​មាន​ឡើយ​។​ ​កាលបើ​មិន​ទទួលយក​និមិត្ត​នៃ​ចិត្ត​ហើយ​ ​នឹង​បំពេញ​សម្មាទិដ្ឋិ​បាន​ ​ហេតុនេះ​មិនដែល​មាន​ឡើយ​។​ ​លុះ​មិនបាន​បំពេញ​សម្មាទិដ្ឋិ​ហើយ​ ​នឹង​បំពេញ​សម្មាសមាធិ​បាន​ ​ហេតុនេះ​មិនដែល​មាន​ឡើយ​។​ ​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636854411913373024
ទៅកាន់ទំព័រ៖