ព្រះត្រៃបិដក ភាគ ៤៦

​ហើយ​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៦​ ​យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​គោរព​ក្នុង​ព្រះ​សាស្តា​ ​១​ ​សេចក្តី​គោរព​ក្នុង​ព្រះធម៌​ ​១​ ​សេចក្តី​គោរព​ក្នុង​ព្រះសង្ឃ​ ​១​ ​សេចក្តី​គោរព​ក្នុង​សិក្ខា​ ​១​ ​ភាពជា​អ្នក​ប្រដៅ​ងាយ​ ​១​ ​ភាពជា​អ្នកមាន​មិត្ត​ល្អ​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ទេវតា​នោះ​ ​បាន​ក្រាបទូល​ពាក្យ​នេះ​ហើយ​។​ ​ព្រះ​សាស្តា​ ​ទ្រង់​សព្វព្រះទ័យ​។​ ​គ្រានោះ​ ​ទេវតា​នោះ​ ​បានដឹង​ថា​ ​ព្រះ​សាស្តា​ ​សព្វព្រះទ័យ​នឹង​អញ​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​បាត់​ក្នុង​ទីនោះ​ឯង​។​ ​លំដាប់ពីនោះ​មក​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាលដែល​រាត្រី​នោះ​ ​កន្លងទៅ​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យប់មិញ​ ​មាន​ទេវតា​មួយ​រូប​ ​កាលដែល​រាត្រី​បឋមយាម​ ​កន្លងទៅ​ហើយ​ ​មាន​រស្មី​ដ៏​ភ្លឺ​ ​ធ្វើ​វត្ត​ជេតពន​ជុំវិញ​ទាំងអស់​ ​ឲ្យ​ភ្លឺស្វាង​ ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636854412327716724
ទៅកាន់ទំព័រ៖