ព្រះត្រៃបិដក ភាគ ៤៦

​ហើយ​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​តថាគត​ ​រួច​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​និយាយ​នឹង​តថាគត​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៦យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ធម៌​ ​៦យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​គោរព​ក្នុង​ព្រះ​សាស្តា​ ​១​ ​សេចក្តី​គោរព​ក្នុង​ព្រះធម៌​ ​១​ ​សេចក្តី​គោរព​ក្នុង​ព្រះសង្ឃ​ ​១​ ​សេចក្តី​គោរព​ក្នុង​សិក្ខា​ ​១​ ​ភាពជា​អ្នក​ប្រដៅ​ងាយ​ ​១​ ​ភាពជា​អ្នកមាន​មិត្ត​ល្អ​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវតា​នោះ​ ​បាន​និយាយ​យ៉ាងនេះ​ ​លុះ​និយាយ​ពាក្យ​នេះ​ចប់ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​ដើរប្រទក្សិណ​ ​ហើយ​បាត់​ក្នុង​ទីនោះ​។​ ​កាលបើ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​យល់​សេចក្តី​អធិប្បាយ​នៃ​ធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​បំប្រួញ​នេះ​ ​ដោយ​សេចក្តី​ពិស្តារ​ ​យ៉ាងនេះ​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​គោរព​ក្នុង​ព្រះ​សាស្តា​ ​ដោយខ្លួនឯង​ផង​ ​ជា​អ្នក​និយាយ​សរសើរគុណ​ ​នៃ​សេចក្តី​គោរព​ ​ក្នុង​ព្រះ​សាស្តា​ផង​ ​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636854412521397801
ទៅកាន់ទំព័រ៖