ព្រះត្រៃបិដក ភាគ ៤៦
តែបើទុកជាដូច្នោះ សរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាលអាវុសោ តាមដែលពិតនោះ ការដកឡើងនូវអស្មិមានះបានហ្នឹងឯង ជាធម៌សម្រាប់រលាស់ចេញនូវសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់។ ម្នាលភិក្ខុទាំងឡាយ និស្សារណីយធាតុ មាន៦យ៉ាងនេះឯង។
[១៤] ព្រះសារីបុត្រដ៏មានអាយុ ហៅពួកភិក្ខុក្នុងទីនោះថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចាព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចនូវការនៅយ៉ាងណា ៗ មរណៈមិនល្អ
(១) កាលកិរិយាក៏មិនល្អ
(២) ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណា ៗ មរណៈមិនល្អ កាលកិរិយាក៏មិនល្អ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ តើដោយប្រការដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីរីករាយ ក្នុងការងារ
(៣)
(១) បុគ្គលដែលស្លាប់ទាំងសេចក្តីតក់ស្លុតភិតភ័យ ឈ្មោះថា មរណៈមិនល្អ។ (២) បុគ្គលដែលស្លាប់ហើយ ទៅកើតក្នុងអបាយ ឈ្មោះថា កាលកិរិយាមិនល្អ។ អដ្ឋកថា។ (៣) ការងារ មានធ្វើវិហារជាដើម។
ID: 636853993388394765
ទៅកាន់ទំព័រ៖