ព្រះត្រៃបិដក ភាគ ៤៦
ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកគោរពក្នុងសាស្តា ដោយខ្លួនឯងផង និយាយសរសើរគុណ នៃសេចក្តីគោរពក្នុងសាស្តាផង បើពួកភិក្ខុណា មិនគោរពក្នុងសាស្តាទេ ក៏ដឹកនាំពួកភិក្ខុទាំងនោះ ឲ្យគោរពក្នុងសាស្តាផង បើពួកភិក្ខុណាគោរពក្នុងសាស្តាស្រាប់ហើយ ក៏និយាយសរសើរគុណ របស់ពួកភិក្ខុទាំងនោះ ដែលមានពិតប្រាកដ តាមកាលគួរផង។ ជាអ្នកគោរពក្នុងធម៌ ដោយខ្លួនឯងផង។ ជាអ្នកគោរពក្នុងសង្ឃ ជាអ្នកគោរពក្នុងសិក្ខា ជាអ្នកប្រដៅងាយ។បេ។ ជាអ្នកមានមិត្តល្អ ជាអ្នកសរសើរគុណ នៃការមានមិត្តល្អផង បើពួកភិក្ខុណា ជាអ្នកឥតមិត្តល្អទេ ក៏បបួលពួកភិក្ខុទាំងនោះ ឲ្យមានមិត្តល្អផង បើភិក្ខុណា ជាអ្នកមានមិត្តល្អស្រាប់ហើយ ក៏និយាយសរសើរគុណ របស់ពួកភិក្ខុទាំងនោះ ដែលមានពិតប្រាកដ តាមកាលគួរផង។ ម្នាលសារីបុត្ត សេចក្តីអធិប្បាយនៃធម៌ ដែលតថាគតសំដែងបំប្រួញនេះ អ្នកគួរដឹងដោយសេចក្តីពិស្តារយ៉ាងនេះចុះ។
[៧០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនមានសមាធិដ៏ស្ងប់រម្ងាប់ មិនមានសមាធិដ៏ឧត្តម មិនបាននូវបដិប្បស្សទ្ធិ មិនដល់នូវឯកោទិភាព ហើយនឹងបានឥទ្ធិវិធៈច្រើនប្រការ គឺ មនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើនអ្នកបាន
ID: 636854412931191240
ទៅកាន់ទំព័រ៖