ព្រះត្រៃបិដក ភាគ ៤៦
ព្រោះអស់អាសវៈទាំងឡាយ។បេ។ ធ្វើឲ្យជាក់ច្បាស់ បានដល់ ហេតុនេះមិនមានឡើយ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មានសមាធិដ៏ល្អិត ដ៏ឧត្តម បាននូវបដិប្បស្សទ្ធិ បានដល់នូវឯកោទិភាព បាននូវឥទ្ធិវិធៈច្រើនប្រការ។បេ។ នឹងធ្វើអំណាច ឲ្យប្រព្រឹត្តទៅ ដោយកាយ រហូតដល់ព្រហ្មលោកបាន ហេតុនេះទើបមាន។ អាចឮនូវសំឡេងទាំងពីរពួក គឺសំឡេងទេវតា ១ សំឡេងមនុស្ស ១ ទោះនៅឆ្ងាយក្តី ជិតក្តី ដោយសោតធាតុ ដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងសោតធាតុរបស់មនុស្សធម្មតា ហេតុនេះទើបមាន អាចកំណត់ដឹង នូវចិត្តរបស់សត្វទាំងឡាយដទៃ របស់បុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងថា ចិត្តមិនទាន់រួចស្រឡះ ហេតុនេះទើបមាន។ រលឹកឃើញនូវបុព្វេនិវាសៈ មានប្រការដ៏ច្រើន គឺរលឹកឃើញមួយជាតិ ពីរជាតិ។បេ។ រលឹកឃើញនូវបុព្វេនិវាសៈ មានប្រការដ៏ច្រើន ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ
ID: 636854413373286527
ទៅកាន់ទំព័រ៖