ព្រះត្រៃបិដក ភាគ ៤៦

​ហេតុនេះ​ទើប​មាន​។​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​អាច​ឃើញ​ពួក​សត្វ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​សម្បុរ​ល្អ​ ​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​គតិ​អាក្រក់​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​ ​តាមកម្ម​របស់​ខ្លួន​ ​ហេតុនេះ​ទើប​មាន​។​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ហេតុនេះ​ទើប​មាន​។​ ​
 [​៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​កាលបើ​មានហេតុ​ ​មិន​គួរ​ដើម្បី​ដល់​នូវ​សេចក្តី​ជាក់ច្បាស់​ ​ក្នុង​គុណ​វិ​សេ​សនោះៗ​ ​ទេ​។​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ពួក​ធម៌​ជា​ចំណែក​ ​នៃ​សេចក្តី​សាបសូន្យ​ ​១​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ពួក​ធម៌​ជា​ចំណែក​ ​នៃ​ការតាំងនៅ​ ​១​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ពួក​ធម៌​ជា​ចំណែក​ដ៏​វិសេស​ ​១​ ​មិនដឹង​ច្បាស់​ ​តាមពិត​ថា​ ​នេះ​ពួក​ធម៌​ជា​ចំណែក​ ​នៃ​សេចក្តី​នឿយណាយ​ ​១​ ​ជា​អ្នក​មិន​ធ្វើ​ ​ដោយ​សេចក្តី​គោរព​ ​១​ ​ជា​អ្នក​មិន​ធ្វើ​សេចក្តី​សប្បាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​កាលបើ​មានហេតុ​ ​មិន​គួរ​ដល់​នូវ​សេចក្តី​ជាក់ច្បាស់​ ​ក្នុង​គុណវិសេស​នោះ​ ​ៗ​ ​ទេ​។​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636854413618490552
ទៅកាន់ទំព័រ៖