ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរ ដើម្បីដល់នូវភាពជាអ្នកមានកំឡាំងក្នុងសមាធិ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បី ដល់នូវភាពជាអ្នកមានកំឡាំង ក្នុងសមាធិ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាស ក្នុងការចូលសមាធិ ១ ឈ្លាសក្នុងការតាំងនៅក្នុងសមាធិ ១ ឈ្លាសក្នុងការចេញចាកសមាធិ ១ ធ្វើនូវសេចក្តីគោរព ១ ធ្វើរឿយ ៗ ១ ធ្វើសេចក្តីសប្បាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរដើម្បីដល់នូវភាពជាអ្នកមានកំឡាំងក្នុងសមាធិ។
[៧៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង ជាអ្នកមិនគួរបានបឋមជ្ឈាន។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺ កាមឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចកុក្កុច្ចៈ ១ វិចិកិច្ឆា ១ ទោសក្នុងកាមទាំងឡាយ បុគ្គលនោះ មិនបានពិចារណាឲ្យឃើញច្បាស់ ដោយប្រាជ្ញារបស់ខ្លួនតាមពិត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះបង់ធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរបានបឋមជ្ឈានឡើយ។
ID: 636854414154291198
ទៅកាន់ទំព័រ៖