ព្រះត្រៃបិដក ភាគ ៤៦

 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​ធម៌​ ​៦​ ​យ៉ាង​ ​ទើប​ជា​អ្នក​គួរ​បាន​បឋមជ្ឈាន​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ ​កាមច្ឆន្ទៈ​ ​១​ ​ព្យាបាទ​ ​១​ ​ថីនមិទ្ធៈ​ ​១​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​១​ ​វិចិកិច្ឆា​ ​១​ ​ទោស​ក្នុង​កាម​ទាំងឡាយ​ ​បុគ្គល​នោះ​ ​ពិចារណា​ឃើញ​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​តាមពិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ទើប​ជា​អ្នក​គួរ​បាន​បឋមជ្ឈាន​។​
 [​៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​មិន​គួរ​បាន​បឋមជ្ឈាន​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​ ​កាម​សញ្ញា​ ​១​ ​ព្យាបាទ​សញ្ញា​ ​១​ ​វិហឹសា​សញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​មិន​គួរ​បាន​បឋមជ្ឈាន​ទេ​។​
 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​ធម៌​ ​៦​ ​យ៉ាង​ ​ទើប​ជា​អ្នក​គួរ​បាន​បឋមជ្ឈាន​។​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636854414466009027
ទៅកាន់ទំព័រ៖