ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​បាន​នូវ​ការ​តាក់តែង​ ​ឬ​សំដែងឫទ្ធិ​ច្រើនប្រការ​បាន​ ​គឺ​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​ធ្វើឲ្យ​ទៅជា​ម្នាក់​ក៏បាន​ ​ធ្វើ​ទី​កំបាំង​ឲ្យ​ទៅជា​ទីវាល​ក៏បាន​ ​ធ្វើ​ទីវាល​ឲ្យ​ទៅជា​ទី​កំបាំង​ក៏បាន​ ​ដើរ​ ​(​ទម្លុះ​)​ ​ទៅក្រៅ​ជញ្ជាំង​ ​ក្រៅ​កំពែង​ ​ក្រៅ​ភ្នំ​ ​ឥត​ទើសទាល់​ ​ដូច​ដើរទៅ​ក្នុង​អាកាស​ក៏បាន​ ​ធ្វើ​នូវ​ការ​មុជ​ងើប​ក្នុង​ផែនដី​ ​ដូច​មុជ​ងើប​ក្នុងទឹក​ក៏បាន​ ​ដើរទៅ​លើទឹក​ ​ឥត​បែកធ្លាយ​ទឹក​ ​ដូចជា​ដើរ​លើ​ផែនដី​ក៏បាន​ ​អណ្តែត​ទៅ​ឯអាកាស​ទាំង​ភ្នែន​ ​ដូចជា​សត្វស្លាប​ក៏បាន​ ​ចាប់​ស្ទាបអង្អែល​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ដោយដៃ​ក៏បាន​ ​ញ៉ាំង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​រហូតដល់​ព្រហ្មលោក​ក៏បាន​ ​១​។​ ​ភិក្ខុ​មាន​ ​សោត​ធាតុ​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​សោត​ធាតុ​របស់​មនុស្ស​ធម្មតា​ ​រមែង​ស្តាប់​សំឡេង​ពីរ​ប្រការ​ ​គឺ​សំឡេង​ទិព្វ​ ​និង​សំឡេង​មនុស្ស​ ​ក្នុង​ទី​ឆ្ងាយ​ក៏បាន​ ​ជិត​ក៏បាន​ ​១​។​ ​ភិក្ខុ​រមែង​កំណត់​ដឹង​ច្បាស់​ ​នូវ​ចិត្ត​របស់​សត្វ​ដទៃ​ ​បុគ្គល​ដទៃ​ ​ដោយចិត្ត​របស់​ខ្លួន​ ​គឺ​ចិត្ត​ដែល​ប្រកបដោយ​រាគៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​ដែល​ប្រាសចាក​រាគៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​ប្រកបដោយ​ទោសៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​ប្រាសចាក​ទោសៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​ប្រកបដោយ​មោហៈ​ក្តី​.​.​.​ ​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636853987838767344
ទៅកាន់ទំព័រ៖