ព្រះត្រៃបិដក ភាគ ៤៦

​ត្រេកអរ​ ​ក្នុង​ការងារ​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​រីករាយ​ ​ក្នុង​ការងារ​ ​ជា​អ្នកមាន​សេចក្តី​រីករាយ​ ​ក្នុង​ការចរចា​ ​ត្រេកអរ​ក្នុង​ការចរចា​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​រីករាយ​ ​ក្នុង​ការចរចា​ ​រមែង​ជា​អ្នកមាន​សេចក្តី​រីករាយ​នឹង​ការ​ដេកលក់​ ​ត្រេកអរ​ ​ក្នុង​ការ​ដេកលក់​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​រីករាយ​នឹង​ការ​ដេកលក់​ ​ជា​អ្នកមាន​សេចក្តី​រីករាយ​ ​ក្នុង​ពួក​គណៈ​ ​ត្រេកអរ​ ​ក្នុង​ពួក​គណៈ​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​រីករាយ​នឹង​ពួក​គណៈ​ ​ជា​អ្នកមាន​សេចក្តី​រីករាយ​ ​ក្នុង​ការ​ច្រឡូកច្រឡំ​ ​ត្រេកអរ​ ​ក្នុង​ការ​ច្រឡូកច្រឡំ​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​រីករាយ​នឹង​ការ​ច្រឡូកច្រឡំ​ ​ជា​អ្នកមាន​សេចក្តី​រីករាយ​ ​ក្នុង​ប​បញ្ច​ធម៌​ ​គឺ​តណ្ហា​ ​ទិដ្ឋិ​ ​មានះ​ ​ត្រេកអរ​ ​ក្នុង​ប​បញ្ច​ធម៌​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​រីក​រាយ​នឹង​ប​បញ្ច​ធម៌​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​គេ​កាល​សម្រេចការ​នៅ​យ៉ាង​ណាៗ​ ​មរណៈ​មិនល្អ​ ​កាលកិរិយា​ ​ក៏​មិនល្អ​ ​ភិក្ខុ​រមែង​សម្រេចការ​នៅ​យ៉ា​ងនោះៗ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភិក្ខុ​អ្នក​ត្រេកអរ​ ​ចំ​ពោះ​សក្កា​យ​ ​គឺ​វដ្តៈ​ក្នុង​ត្រៃភូមិ​ ​មិន​លះ​បង់​សក្កា​យ​ ​ដើម្បី​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​ឡើយ​។​ ​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636853993555344314
ទៅកាន់ទំព័រ៖