ព្រះត្រៃបិដក ភាគ ៤៦
ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រេកអរក្នុងធម៌ ១ ត្រេកអរក្នុងភាវនា ១ ត្រេកអរក្នុងការលះ ១ ត្រេកអរក្នុងបវិវេក ១ ត្រេកអរក្នុងអព្យាបាទ ១ ត្រេកអរក្នុងធម៌ មិនធ្វើដំណើរឲ្យយឺតយូរ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកមានសុខ និងសោមនស្សដ៏ច្រើន ក្នុងបច្ចុប្បន្ន ទាំងហេតុប្រព្រឹត្តទៅ ដើម្បីអស់អាសវៈទាំងឡាយ ភិក្ខុនោះ បានប្រារព្ធហើយ។
[៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកមិនគួរដើម្បីបាន នូវកុសលធម៌ ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើកុសលធម៌ ដែលខ្លួនបានរួចហើយ ឲ្យផ្សាយចេញទៅ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនឈ្លាស ក្នុងសេចក្តីចំរើន ១ មិនឈ្លាសក្នុងសេចក្តីវិនាសមួយ មិនឈ្លាសក្នុងឧបាយ ១ មិនញ៉ាំងសេចក្តីចូលចិត្ត ឲ្យកើតឡើង ដើម្បីបាននូវកុសលធម៌ទាំងឡាយ ដែលខ្លួនមិនទាន់បាន ១ មិនរក្សានូវកុសលធម៌ទាំងឡាយ ដែលខ្លួនបានហើយ ១ មិនញ៉ាំងកុសលធម៌ ឲ្យដល់ព្រម ដោយការធ្វើរឿយៗ ១។
ID: 636854415928642685
ទៅកាន់ទំព័រ៖