ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរ ដើម្បីបាននូវកុសលធម៌ ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើនូវកុសលធម៌ ដែលខ្លួនបានរួចហើយ ឲ្យផ្សាយចេញទៅ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បីបាន នូវកុសលធម៌ ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើនូវកុសលធម៌ ដែលខ្លួនបានរួចហើយ ឲ្យផ្សាយចេញទៅ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាស ក្នុងសេចក្តីចំរើន ១ ឈ្លាសក្នុងសេចក្តីវិនាស ១ ឈ្លាសក្នុងឧបាយ ១ ញ៉ាំងសេចក្តីចូលចិត្ត ឲ្យកើតឡើង ដើម្បីបាននូវកុសលធម៌ទាំងឡាយ ដែលខ្លួនមិនទាន់បាន ១ រក្សាកុសលធម៌ទាំងឡាយ ដែលខ្លួនបានរួចហើយ ១ ញ៉ាំងកុសលឲ្យដល់ព្រម ដោយកិរិយាធ្វើរឿយ ៗ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរដើម្បីបាននូវកុសលធម៌ ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើនូវធម៌ ដែលខ្លួនបានរួចហើយ ឲ្យផ្សាយចេញទៅ។
[៨០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង មិនយូរប៉ុន្មាន គង់ដល់នូវភាពជាធំ ទូលំទូលាយ ក្នុងធម៌ទាំងឡាយ។
ID: 636854416241320569
ទៅកាន់ទំព័រ៖