ព្រះត្រៃបិដក ភាគ ៤៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​តែង​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​
 [​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​តែង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​ ​ជា​អ្នក​និយាយ​កុហក​ ​១​ ​និយាយ​ញុះញង់​ ​១​ ​និយាយអាក្រក់​ ​១​ ​និយាយ​ឥតប្រយោជន៍​ ​១​ ​កាច​អាក្រក់​ ​១​ ​ឃ្នើសឃ្នង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​តែង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​តែង​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​ជា​អ្នក​វៀរចាក​ការ​និយាយ​កុហក​ ​១​ ​វៀរចាក​ការ​និយាយ​ញុះញង់​ ​១​ ​វៀរចាក​ការ​និយាយអាក្រក់​ ​១​ ​វៀរចាក​ការ​និយាយ​ឥតប្រយោជន៍​ ​១​ ​មិន​កាច​អាក្រក់​ ​១​ ​មិន​ឃ្នើសឃ្នង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​តែង​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​
 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​មិន​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​ ​ជា​ធម៌​ដ៏​ខ្ពង់ខ្ពស់​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636854416898848177
ទៅកាន់ទំព័រ៖