ព្រះត្រៃបិដក ភាគ ៤៦

​មិន​សន្តោស​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​ ​តាម​បាន​ ​១​ ​មិន​មាន​សទ្ធា​ ​១​ ​ទ្រុស្តសីល​ ​១​ ​ខ្ជឹល​ច្រអូស​ ​១​ ​ភ្លេចស្មារតី​ ​១​ ​អប្ប​ឥត​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​យប់​ក្តី​ ​ថ្ងៃ​ក្តី​ ​រមែង​មាន​មក​ ​ឯ​សេចក្តី​សាប​ ​សូន្យ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​តែង​កើតឡើង​ប្រាកដ​ ​សេចក្តី​ចំរើន​មិន​មាន​ឡើយ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​យប់​ក្តី​ ​ថ្ងៃ​ក្តី​ ​រមែង​មាន​មក​ ​ឯ​សេចក្តី​ចំរើន​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​តែង​កើតឡើង​ប្រាកដ​ ​សេចក្តី​សាបសូន្យ​មិន​មាន​ឡើយ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ច្រើន​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​សន្តោស​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​តាម​បាន​ ​១​ ​ជា​អ្នកមាន​សទ្ធា​ ​១​ ​មាន​សីល​ ​១​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​១​ ​មានស្មារតី​ ​១​ ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636854417423968212
ទៅកាន់ទំព័រ៖