ព្រះត្រៃបិដក ភាគ ៤៦

សី​តិ​វគ្គ​


 [​៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​មិន​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សេចក្តី​ត្រជាក់ចិត្ត​ ​ដ៏​ប្រសើរ​បាន​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចិត្ត​ដែល​គួរ​សង្កត់សង្កិន​ ​ក្នុង​ពេលណា​ ​មិន​សង្កត់សង្កិន​ចិត្ត​ ​ក្នុង​ពេលនោះ​ ​១​ ​ចិត្ត​ដែល​គួរ​ផ្គង​ឡើង​ ​ក្នុង​ពេលណា​ ​មិន​ផ្គង​ចិត្ត​ឡើង​ ​ក្នុង​ពេលនោះ​ ​១​ ​ចិត្ត​ដែល​គួរ​ធ្វើឲ្យ​រីករាយ​ ​ក្នុង​ពេលណា​ ​មិន​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​ក្នុង​ពេលនោះ​ ​១​ ​ចិត្ត​ដែល​គួរ​ធ្វើឲ្យ​ព្រងើយ​ ​ក្នុង​ពេលណា​ ​មិន​ធ្វើ​ចិត្ត​ឲ្យ​ព្រងើយ​ ​ក្នុង​ពេលនោះ​ ​១​ ​ជា​អ្នក​ស្លុង​ចុះ​ ​ក្នុង​ធម៌​ថោកទាប​ ​១​ ​ត្រេកអរ​នឹង​កាយ​របស់​ខ្លួន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​មិន​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សេចក្តី​ត្រជាក់ចិត្ត​ ​ដ៏​ប្រសើរ​បាន​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សេចក្តី​ត្រជាក់ចិត្ត​ ​ដ៏​ប្រសើរ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចិត្ត​ដែល​គួរ​សង្កត់សង្កិន​ ​ក្នុង​ពេលណា​ ​ក៏​សង្កត់សង្កិន​ចិត្ត​ ​ក្នុង​ពេលនោះ​ ​១​ ​ចិត្ត​ដែល​គួរ​ផ្គង​ឡើង​ ​ក្នុង​ពេលណា​ ​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636854418081025794
ទៅកាន់ទំព័រ៖