ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​អាវុសោ​ទាំងឡាយ​ ​គេ​កាល​សម្រេចការ​នៅ​យ៉ាង​ណាៗ​ ​មរណៈ​ល្អ​ ​កាលកិរិយា​ក៏​ល្អ​ ​ភិក្ខុ​រមែង​សម្រេចការ​នៅ​យ៉ា​ងនោះៗ​។​ ​ម្នាល​អាវុសោ​ ​គេ​កាល​សម្រេចការ​នៅ​យ៉ាង​ណាៗ​ ​មរណៈ​ល្អ​ ​កាលកិរិយា​ក៏​ល្អ​ ​ភិក្ខុ​ ​រមែង​សម្រេចការ​នៅ​យ៉ា​ងនោះៗ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​មាន​សេចក្តី​រីករាយ​ ​ក្នុង​ការងារ​ ​មិន​ត្រេកអរ​ក្នុង​ការងារ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​រីករាយ​ ​ក្នុង​ការងារ​ ​ជា​អ្នក​មិន​មាន​សេចក្តី​រីករាយ​ ​ក្នុង​ការចរចា​ ​មិន​ត្រេកអរ​ ​ក្នុង​ការចរចា​ ​មិន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​រីករាយ​ ​ក្នុង​ការចរចា​ ​ជា​អ្នក​មិន​មាន​សេចក្តី​រីករាយ​ ​ក្នុង​ការ​ដេកលក់​ ​មិន​ត្រេកអរ​ក្នុង​ការ​ដេកលក់​ ​មិន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​រីករាយ​ ​ក្នុង​ការ​ដេកលក់​ ​ជា​អ្នក​មិន​រីករាយ​ ​ក្នុង​ពួក​គណៈ​ ​មិន​ត្រេកអរ​ ​ក្នុង​ពួក​គណៈ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​រីករាយ​ ​ក្នុង​ពួក​គណៈ​ ​ជា​អ្នក​មិន​រីករាយ​ ​ក្នុង​ការ​ច្រឡូកច្រឡំ​ ​មិន​ត្រេកអរ​ ​ក្នុង​ការ​ច្រឡូកច្រឡំ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​រីករាយ​ ​ក្នុង​ការ​ច្រឡូកច្រឡំ​ ​ជា​អ្នក​មិន​មាន​សេចក្តី​រីករាយ​ ​ក្នុង​ប​បញ្ច​ធម៌​ ​មិន​ត្រេកអរ​ ​ក្នុង​ប​បញ្ច​ធម៌​ ​មិន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​រីករាយ​ ​ក្នុង​ប​បញ្ច​ធម៌​។
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636853993728694229
ទៅកាន់ទំព័រ៖