ព្រះត្រៃបិដក ភាគ ៤៦
ក៏ផ្គងចិត្តឡើង ក្នុងពេលនោះ ១ ចិត្តដែលគួរធ្វើឲ្យរីករាយ ក្នុងពេលណា ក៏ធ្វើចិត្តឲ្យរីករាយ ក្នុងពេលនោះ ១ ចិត្តដែលគួរធ្វើឲ្យព្រងើយ ក្នុងពេលណា ក៏ធ្វើចិត្តឲ្យព្រងើយ ក្នុងពេលនោះ ១ ជាអ្នកស្លុងចុះ ក្នុងធម៌ដ៏ថ្លៃថ្លា ១ ត្រេកអរ ក្នុងព្រះនិព្វាន ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រជាក់ចិត្តដ៏ប្រសើរ។
[៨៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីចុះកាន់និយាម ៩ គឺ មគ្គដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលជាអ្នកប្រកបដោយការរារាំង គឺកម្ម
(១) ១ ប្រកបដោយការរារាំង គឺកិលេស
(២) ១ ប្រកបដោយការរារាំង គឺវិបាក
(៣) ១ មិនមានសទ្ធា ១ មិនពេញចិត្តនឹងធម៌ ១ អប្បឥតប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម
(១) អនន្តរិយកម្ម ទាំង ៥។ (២) និយតមិច្ឆាទិដ្ឋិ។ (៣) ឲ្យបដិសន្ធិតាមអកុសលវិបាក ឬឲ្យបដិសន្ធិជាអហេតុកកំណើត គឺកើតជាមនុស្សគ ថ្លង់ ខ្វាក់ ជាដើម ព្រោះអកុសលវិបាកទាំងឡាយ។ អដ្ឋកថា។
ID: 636854419616563622
ទៅកាន់ទំព័រ៖