ព្រះត្រៃបិដក ភាគ ៤៦
អប្បឥតប្រាជ្ញា ឆ្កូតលេលា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏ជាអ្នកមិនគួរដើម្បីចុះកាន់និយាម ដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង កាលបើបានស្តាប់ព្រះសទ្ធម្មហើយ ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលជាអ្នកមិនផ្តាច់ផ្តិលជីវិតមាតា ១ មិនផ្តាច់ផ្តិលជីវិតបិតា ១ មិនផ្តាច់ផ្តិលជីវិតអរហន្ត ១ មិនមានចិត្តប្រទូស្ត ចំពោះព្រះតថាគត ធ្វើលោហិតឲ្យពុរពងឡើង ១ មិនបំបែកសង្ឃ ១ មានប្រាជ្ញា មិនឆ្កូតលេលា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង កាលបើបានស្តាប់ព្រះសទ្ធម្មហើយ ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។
[៨៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏ជាអ្នកមិនគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។
ID: 636854420335674753
ទៅកាន់ទំព័រ៖