ព្រះត្រៃបិដក ភាគ ៤៦
គឺកាលបើធម៌វិន័យ ដែលព្រះតថាគតប្រកាសសំដែង បុគ្គលមិនស្តាប់ដោយគោរព ១ មិនប្រុងត្រចៀកស្តាប់ ១ មិនតាំងចិត្តស្តាប់ឲ្យបានដឹង ១ កាន់យកតែអំពើឥតប្រយោជន៍ ១ លះបង់ប្រយោជន៍ចោល ១ ប្រកបដោយខន្តី ដ៏មិនសមគួរ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីចុះកាន់និយាម ដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង កាលបើបានស្តាប់ព្រះសទ្ធម្ម ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺកាលបើធម្មវិន័យ ដែលព្រះតថាគត ទ្រង់ប្រកាសសំដែង បុគ្គលស្តាប់ដោយគោរព ១ ប្រុងត្រចៀកស្តាប់ ១ តាំងចិត្តប្រុងស្តាប់ឲ្យដឹង ១ កាន់យកនូវប្រយោជន៍ ១ លះបង់នូវអំពើមិនជាប្រយោជន៍ ១ ប្រកបដោយខន្តីដ៏សមគួរ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង កាលបើបានស្តាប់ព្រះសទ្ធម្ម ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។
ID: 636854420598129764
ទៅកាន់ទំព័រ៖