ព្រះត្រៃបិដក ភាគ ៤៦
ទោសៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ មោហៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិទើបលះធម៌ទាំង ៦ យ៉ាងនេះបាន។
[៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរធ្វើធម៌ ៦ យ៉ាង ឲ្យកើតឡើងទេ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ រាគៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ ទោសៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ មោហៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរធ្វើធម៌ ៦ យ៉ាងនេះ ឲ្យកើតឡើងបានទេ។
[៩២] ម្នាលភិក្ខុទាំងឡាយ អភព្វដ្ឋាន (ហេតុដែលមិនគួរ) នេះ មាន ៦ យ៉ាង។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរមិនគោរព មិនកោតក្រែងចំពោះព្រះសាស្តា ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរមិនគោរព មិនកោតក្រែងចំពោះព្រះធម៌ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរមិនគោរព មិនកោតក្រែងចំពោះសង្ឃ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរមិនគោរព មិនកោតក្រែងចំពោះសិក្ខា ១
ID: 636854421166202256
ទៅកាន់ទំព័រ៖