ព្រះត្រៃបិដក ភាគ ៤៦

បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ដើម្បី​ត្រឡប់​មកកាន់​ហេតុ​ ​ដែល​ខ្លួន​មិន​គប្បី​ប្រកាន់​(​១​)​ ​១​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ញ៉ាំង​ភព​ជា​គំរប់​ ​៨​ ​ឲ្យ​កើត​(​២​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​មិន​គួរ​នេះ​ ​មាន​ ​៦​ ​យ៉ាង​ប៉ុណ្ណេះ​។​
 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​មិន​គួរ​នេះ​ ​មាន​ ​៦​ ​យ៉ាង​។​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ប្រកាន់​សង្ខារ​ណាមួយ​ ​ថា​ទៀង​ ​១​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ប្រកាន់​សង្ខារ​ណាមួយ​ ​ថា​សុខ​ ​១​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ប្រកាន់​ធម៌​ណាមួយ​ ​ថា​ខ្លួន​ ​១​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ធ្វើ​នូវ​អនន្តរិយ​កម្ម​ ​១​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ត្រឡប់ទៅ​កាន់​សេចក្តី​បរិសុទ្ធិ​ ​ដោយ​មង្គល​ភ្ញាក់ផ្អើល​ ​១​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ស្វែងរក​ទក្ខិណេយ្យ​បុគ្គល​ខាងក្រៅ​ព្រះពុទ្ធ​សាសនា​នេះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​មិន​គួរ​នេះ​ ​មាន​ ​៦​ ​យ៉ាងនេះ​ឯង​។​
 [​៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​មិន​គួរ​នេះ​ ​មាន​ ​៦​ ​យ៉ាង​។​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ផ្តាច់ផ្តិល​ជីវិត​មាតា​ ​១​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ផ្តាច់ផ្តិល​ជីវិត​បិតា​ ​១​
​(​១​)​ ​ហេតុ​ដែល​ខ្លួន​មិន​គួរ​ប្រកាន់​នេះ​ ​ជា​ឈ្មោះ​នៃ​ទិដ្ឋិ​ ​៦២​ ​ប្រការ​។​ ​(​២​)​ ​មិន​ចាប់បដិសន្ធិ​ជា​គំរប់​ ​៨​ ​ក្នុង​កាមាវចរ​ភព​ទៀត​ទេ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636854421603907291
ទៅកាន់ទំព័រ៖