ព្រះត្រៃបិដក ភាគ ៤៦
បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរផ្តាច់ផ្តិលជីវិតអរហន្ត ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរញ៉ាំងលោហិតរបស់ព្រះតថាគត ឲ្យពុរពង ដោយចិត្តប្រទូស្ត ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរបំបែកសង្ឃ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរប្រគល់ខ្លួនទៅគ្រូដទៃ ១។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦ យ៉ាងនេះឯង។
[៩៥] ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦ យ៉ាង។ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់មកកាន់សុខ និងទុក្ខ ដែលខ្លួនធ្វើដោយខ្លួនឯង ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់មកកាន់សុខ និងទុក្ខ ដែលបុគ្គលដទៃធ្វើ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់មកកាន់សុខ និងទុក្ខ ដែលខ្លួនឯងធ្វើផង ដែលបុគ្គលដទៃធ្វើផង ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់មកកាន់សុខ និងទុក្ខ ដែលកើតឡើង ដោយមិនអាស្រ័យហេតុ មិនជាអំពើដែលខ្លួនឯងធ្វើ ១
ID: 636854421803788724
ទៅកាន់ទំព័រ៖