ព្រះត្រៃបិដក ភាគ ៤៦

បុគ្គល​បរិបូណ៌​ ​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ត្រឡប់​មកកាន់​សុខ​ ​និង​ទុក្ខ​ ​ដែល​កើតឡើង​ ​ដោយ​មិន​អាស្រ័យហេតុ​ ​មិនមែន​ជា​អំពើ​ ​ដែល​បុគ្គល​ដទៃ​ធ្វើ​ ​១​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ត្រឡប់​មកកាន់​សុខ​ ​និង​ទុក្ខ​ ​ដែល​កើតឡើង​ ​ដោយ​មិន​អាស្រ័យហេតុ​ ​មិនមែន​ជា​អំពើ​ ​ដែល​ខ្លួនឯង​ធ្វើ​ផង​ ​មិនមែន​ជា​អំពើ​ ​ដែល​បុគ្គល​ដទៃ​ធ្វើ​ផង​ ​១​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​នោះ​ ​ឃើញច្បាស់​លាស់​ ​នូវ​ហេតុ​ផង​ ​នូវ​ធម៌​កើតអំពី​ហេតុ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​មិន​គួរ​នេះ​ ​មាន​ ​៦​ ​យ៉ាង​ ​ប៉ុណ្ណេះ​ឯង​។​ ​

ចប់​ ​សី​តិ​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​នៃ​សី​តិ​វគ្គ​នោះ​គឺ​


និយាយ​អំពី​ភិក្ខុ​ ​មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សេចក្តី​ត្រជាក់​ ​១​ ​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សេចក្តី​ត្រជាក់​ ​១​ ​ការរារាំង​ ​១​ ​ស្តាប់​ដោយ​គោរព​ ​១​ ​បុគ្គល​ត្រូវ​លះបង់​ធម៌​ ​៦​ ​យ៉ាង​ ​១​ ​បុគ្គល​លះបង់​ធម៌​ ​៦​ ​យ៉ាង​ហើយ​ ​១​ ​មិន​គួរ​ធ្វើ​ធម៌​ ​៦​ ​យ៉ាង​ ​ឲ្យ​កើតឡើង​ ​១​ ​គោរព​ក្នុង​ព្រះ​សាស្តា​ ​១​ ​មិន​គួរ​ប្រកាន់​សង្ខារ​ណាមួយ​ ​១​ ​មិន​គួរ​ផ្តាច់ផ្តិល​ជីវិត​មាតា​ ​ជាដើម​ ​១​ ​មិន​គួរ​ប្រកាន់​សុខទុក្ខ​ ​ដោយ​ការ​ធ្វើខ្លួន​ឯង​ ​១​ ​មគ្គ​ ​១​។​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636854422147808401
ទៅកាន់ទំព័រ៖